ឯកឧត្តមបណ្ឌិត គឹម ធា ចូលរួមជួសជុលផ្លូវថ្នល់ប្រវែង២០០ម៉ែត្រ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន បានរួមគ្នាជួសជុលផ្លូវថ្នល់ប្រវែង២០០ម៉ែត្រ ដែលខូចខាតដោយទឹកជំនន់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ផ្លូវនេះត្រូវបានជួសជុលដោយប្រើប្រាស់ថ្មមិច ចំណាយថវិកាអស់ចំនួន២លានរៀល និងទទួលផលដោយប្រជាជនចំនួន១០គ្រួសារ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន